khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង ទទួលស្វាគមន៍និងធ្វើបង្ហាញជូនប្រតិភូសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន មកទស្សនកិច្ចស្វែងយល់ព្រឹទ្ធសភាកម្ពុជា
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍ និងធ្វើបង្ហាញស្តីពី តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភាកម្ពុជា ជូនលោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ចំនួន៤៥នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពី ព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។

    បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក ប្រតិភូសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានបន្តទស្សនាសាលប្រជុំព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា